Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន បាន​អញ្ជើញ​ចុះ​ពិនិត្យ​​ដំណើរ​ការ​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ជូន​ក្រុម​ប្រឹក្សា​ឃុំ​ទាំង១៥ របស់​ស្រុក​សំរោងទង
 ថ្ងៃអង្គារ៍ ទី​6 ខែមេសា ឆ្នាំ​2021

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យដំណើរការទទួលការចាក់វ៉ាក់សាំងការពារការរីករាលដាលជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង នៅមណ្ឌលសុខភាពឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភដល់ក្រុមការងារចំពោះកិច្ចដែលសម្រួលដល់ការងារចាក់វ៉ាក់សាំងចំនួន ០៦នាក់ និងក្រុមគ្រូពេទ្យចំនួន ១២នាក់ សរុបទាំងអស់ ១៨នាក់។
ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០ រៀល (សរុបទាំង ១៨នាក់ ស្មើនឹងថវិកាចំនួន ៩០០ ០០០ រៀល) ព្រមទាំងបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០កេស ជូនដល់មណ្ឌលសុខភាពឃុំត្រពាំងគងសម្រាប់ប្រើប្រាស់ សរុបការឧបត្ថម្ភទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ១ ០៦០ ០០០រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី