នាព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ បានអញ្ជើញនាំយកទេយ្យវត្ថុជាអង្ករចំនួន១០០គីឡូ និងចង្ហាន់វេរប្រគេនព្រះគ្រូព្រះចៅអធិការវត្តទន្លាប់ (ហៅវត្តខ្យាងខាងត្បូង) ស្ថិតនៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។