Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

សមាជិកាព្រឹទ្ធសភា ៣រូប ផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
 ថ្ងៃច័ន្ទ ទី​29 ខែមីនា ឆ្នាំ​2021

សមាជិកាព្រឹទ្ធសភា ៣រូប ផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា
======
នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នៅសាលពិសេស វិមានព្រឹទ្ធសភា។
កិច្ចសម្ភាសន៍នេះផ្តោតសំខាន់លើការឈ្វេងយល់អំពីឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកការចូលរួមក្នុងវិស័យនយោបាយរបស់ស្រ្តី ដូចជា៖ តើមានឱកាស និងឧបសគ្គអ្វីខ្លះចំពោះស្រ្តីក្នុងការចូលរួមក្នុងវិស័យនយោបាយ? តើបុរស និងស្ត្រី ដែលនៅថ្នាក់ខុសគ្នាក្នុងប្រព័ន្ធនយោបាយ ផ្តល់អាទិភាពចំពោះបញ្ហារបស់ពួកគេយ៉ាងដូចម្តេច? តើឥរិយាបថរបស់ស្ត្រី និងបុរស ទាក់ទងនឹងភាពជាអ្នកដឹកនាំ និងតួនាទីរបស់ស្ត្រី និងបុរសនៅក្នុងនយោបាយ មានឥទ្ធិពលលើការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅថ្នាក់ផ្សេងៗគ្នាយ៉ាងដូចម្តេច?ដោយលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងត្រូវបោះពុម្ភផ្សាយជាអត្ថបទសិក្សា របាយការណ៍ ឯកសារពិភាក្សាគោលនយោបាយ និងការរៀបចំសិក្ខាសាលាជាដើម។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី