សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ======= នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ និងឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងដែលឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានចាក់នាពេលនេះ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astrazeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤.០០០ដូស កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕