នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីកែលម្អសោភ័ណភាពឱ្យបានស្អាត ក្លាយជារមណីយដ្ឋានគំរូប្រចាំខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា និងកំសាន្តសប្បាយទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។