ឯកឧត្ដម សួន លន់ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធាននគរបាលប៉ុស្ដិ៍
ថ្ងៃសៅរ៌ ទី30 ខែមករា ឆ្នាំ2021
នាព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២១ ឯកឧត្ដម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ ឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ រួមដំណើរដោយលោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក លោកអធិការង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធាននគរបាលប៉ុស្ដិ៍ ដើម្បីស្ដាប់របាយការណ៍ស្ដីពី (១) ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព (២) ការផ្ដល់ប័ណ្ណសមធម៌ជូនជនក្រីក្រ និង(៣) វិធានការក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩ និងបានលើជាយោបល់មួយចំនួនដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់ឃុំ ដែលស្ថិតនៅឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ក្នុងឱកាសនោះឯកឧត្ដមបានឧបត្ថម្ភជូននូវ សារុង១០ និងថវិកា ៣០០,០០០រៀល ដល់អង្គពិធី ។