ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ======= គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការប្រចាំខែមករា ឆ្នាំ២០២១។ ២-ពិនិត្យឆ្លងរបាយការណ៍ថវិកាគណៈកម្មការប្រចាំខែមករា ឆ្នាំ២០២១។ ទី៣-ពិនិត្យឆ្លងកម្មវិធីបេសកកម្មរបស់គណៈកម្មការ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា៕