Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បាន​អញ្ជើញ​ចុះ​ទៅ​កាន់​វត្ត​ព្រះ​សុគន្ធ​មាន​បុណ្យ ដើម្បី​ពិនិត្យ​មើល​ការ​សាង​សង់​ដង​ទង់​០១គូ និង​សមិទ្ធផល​នានា ​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
 ថ្ងៃសុក្រ ទី​18 ខែធ្នូ ឆ្នាំ​2020

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះទៅកាន់វត្តព្រះសុគន្ធមានបុណ្យ ដើម្បីពិនិត្យមើលការសាងសង់ដងទង់០១គូ និងសមិទ្ធផលនានា ក្រោមការឧបត្ថម្ភគាំទ្ររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងសម្ពោធឆ្លងនាពេលខាងមុខ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល។
សូមរំលឹកថា ដងទង់មួយគូខាងលើ ត្រូវបានសាងសង់ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ដោយចំណាយអស់ថវិកាសរុបចំនួន២៤,០០០$ (ពីរម៉ឺនបួនពាន់ដុល្លារអាមេរិក) ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី