នាថ្ងៃទី១៧/១២/២០ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ រួមជាមួយសមាគមនារីខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកជំទាវ នី ចាន់ធីតា លោកជំទាវ ខៀវ សាមួន ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត និងបណ្តាញនារីឃុំអញ្ចើម បានអញ្ជើញចុះសួរសុខទុក្ខកុមារី អាយុ០៣ឆ្នាំ ដែលជាជនរងគ្រោះដោយសារអំពើរំលោភសេពសន្ថវៈ និងបាននាំយកថវិកា និងអំណោយផ្តល់ជូនកុមារីរងគ្រោះ មានដូចជា អង្ករ២៥គីឡូ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ កន្ទេល ភួយ ក្រមា០១ ដោយសរុបថវិកាចំណាយទាំងអស់ចំនួន ៩០០,០០០រៀល ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។