នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ចំនួន១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ទាំង១,០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធ០១កេស ត្រីខកំប៉ុង១ឡូ និងថវិកា ៥ម៉ឺនរៀល។ ដោយចំណាយអស់ថវិកាសរុបចំនួនចំណាយសរុប ២០០,៩៣០,០០០រៀល ។