ឯកឧត្តម ហែម ខន អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ភូមិ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ថ្ងៃអង្គារ៍ ទី20 ខែតុសា ឆ្នាំ2020
នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិសរុបចំនួន១២៦នាក់ មកពីឃុំត្រពាំងគង ឃុំតាំងក្រូច ឃុំធម្មតាអរ ឃុំក្រាំងអំពិលភូមិ ដើម្បីឈ្វេងយល់អំពីការធ្វើបច្ចុប្បន្នភាពការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី និងក្តាប់សភាពការណ៍ទាក់ទងនឹងផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិទាំង១២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា និងសម្ភារៈមួយចំនួន ឧបត្ថម្ភប្រធានភូមិទាំង២០ នៃឃុំតាំងក្រូច ស្រុកសំរោងទង ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ២,២៩០,០០០រៀល។