Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន និង​លោក​ជំទាវ ព្រម​ទាំង​បុត្រ បាន​ផ្តួច​ផ្តើម​រៀប​ចំ​អង្គ​កឋិនទាន​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​អង្គ​សុ​ធម្មា​រង្សី ហៅ​វត្ត​អង្គ​ថី ស្ថិត​ក្នុង​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ
 ថ្ងៃអង្គារ៍ ទី​20 ខែតុសា ឆ្នាំ​2020

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងបុត្រ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ មន្ត្រីជុំវិញខេត្ត ក្រុមការងារចុះជួយស្រុកសំរោងទង និងក្រុមប្រឹក្សាឃុំព្នាយ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមរៀបចំអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តអង្គសុធម្មារង្សី ហៅវត្តអង្គថី ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អង្គកឋិនទានបានដង្ហែប្រទក្សិណបីជុំ ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ រួចវេរប្រគេនគ្រឿងបរិក្ខារអង្គកឋិនទានដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

បរិក្ខារកឋិនមាន ត្រ័យធំ១ ត្រ័យសូត្រ២ ត្រ័យលៀងមួយចំនួនធំ និងបច្ច័យសង្កត់ត្រ័យសរុប ចំនួន ៥៤,៥៥៩,៥០០រៀល និង ១២,៧៨០ ដុល្លារអាមេរិក។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី