Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយទឹកជំនន់ និងអាជ្ញាធរឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង
 ថ្ងៃអង្គារ៍ ទី​20 ខែតុសា ឆ្នាំ​2020


នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំគោកត្រប់ រួមជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣គ្រួសារ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ប្រជាពលរដ្ឋដែលទើបទទួលមរណភាព ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកអំណោយ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ អាវ១ ភួយ១ មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូ ក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់ដាក់លូ និងជួសជុលផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ១៣,៣៨៤,០០០រៀល ឧបត្ថម្ភលោក គង់ បឿន ប្រធានក្រុមប្រឹក្សាឃុំគោកត្រប់សម្រាប់ព្យាបាលជំងឺចំនួន៥០០ដុល្លារ ប្រជាពលរដ្ឋទ័លក្រចំនួន១៦០,០០០រៀល ប្រជាការពារភូមិ ឃុំចំនួន១៦នាក់ ម្នាក់ៗទទួលបាន ភួយ១ អាវ១ សារុង១ ថវិកាចំនួន២០,០០០រៀល មេភូមិ និងមន្ត្រីឃុំចំនួន១៤នាក់ ម្នាក់ៗទទួលបាន សារុង១ ថវិកា២០,០០០រៀល ព្រមទាំងបានចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ១៨គ្រួសារ ក្នុង១គ្រួសារ ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន៣១,៩៦៤,០០០រៀល និង ៥០០ដុល្លារអាមេរិក។
បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង រួមជាមួយក្រុមប្រឹក្សាឃុំគោកត្រប់បានចុះពិនិត្យស្ថានភាពផ្លូវ លូទឹក ស្ថិតនៅមុខវត្តកោកកាត និងក្នុងបិវេណសាលាបឋមសិក្សាគោត្រប់ម៉ុមស្ទែរ ដែលគ្រោងនឹងកសាង ជួសជុលបន្ទាប់ពីស្ថានភាពទឹកជំនន់បានបញ្ចប់។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី