នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១:៣១នាទីរសៀល ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ ។
សពមហាឧបាសក គឹម សាងាន់ កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៣៤ ផ្លូវលេខP-០៦ បុរីជីបម៉ុងលេន ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕