នារសៀលថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិតិ្តយសក្នុងអង្គកឋិនទានដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោកជំទាវ ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តចន្ទបុរីវង្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានចូលបច្ច័យបុណ្យចំនួន ១០,០០០,០០០៛ (ដប់លានរៀល) ស្ថិតនៅវិមាននាគទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។