Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​គណៈកម្មការ ក្រោម​អធិបតី​ភាព​ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀប​វារៈ​មួយ​ចំនួន៖
 ថ្ងៃអង្គារ៍ ទី​22 ខែកញ្ញា ឆ្នាំ​2020

គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖
១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការ ប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត។
២-ពិនិត្យឆ្លងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦របស់គណៈកម្មការ និងលើកទិសដៅការងារបន្ត។
៣-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារ៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី