Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈ​ពេល ៩ខែ ឆ្នាំ២០២០ នៃ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​របស់​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ស្រុកកណ្តាលស្ទឹង ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
 ថ្ងៃអាទិត្យ ទី​20 ខែកញ្ញា ឆ្នាំ​2020

នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ នៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសំណេះសំណាលជាមួយមន្រ្តីស្រុក ក្រុមប្រឹក្សាឃុំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងកម្លាំងប្រជាការពារឃុំ ភូមិទូទាំងស្រុកកណ្តាលស្ទឹង សរុបចំនួន១,៧៣៧នាក់ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី