Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ធុល ឡារី បាន​អញ្ជើញ​ទៅ​បុណ្យ​ឆ្លង​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹង​មាន​ជ័យ និង​វត្ត​នន្ទ​មុនី
 ថ្ងៃអាទិត្យ ទី​20 ខែកញ្ញា ឆ្នាំ​2020

ក្នុងថ្ងៃភ្ជុំបិណ្ឌ ថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ ធុល ឡារី ព្រមជាមួយក្រុមគ្រួសារសាច់ញាតិ បាន អញ្ជើញចូលរួម ពិធី បុណ្យ ភ្ជុំបិណ្ឌ ជាមួយ ពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ស្ថិតនៅក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជនញាតិកាទាំង៧សន្តាន ដែល បានធ្វើមរណកាល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី