Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​សេដ្ឋ​កិច្ច​មហា​សន្និ​បាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី៤១
 ថ្ងៃព្រហស្បតិ៍ ទី​10 ខែកញ្ញា ឆ្នាំ​2020

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១
……
នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០:១៥នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូដឹកនាំដោយឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើប្រធានបទស្តីពីៈ”តួនាទីសភាក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការស្តារឡើងវិញសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩” ផ្សាយចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ស្ថិតនៅសាលប្រជុំព្រះវិហារ វិមានរដ្ឋសភា៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី