Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន លេខា​ធិការ​គណៈ​កម្មការ​ទី១០ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ភូមិ​សាស្ត្រ ទឹក​ចេញ​ចំនួន​២កន្លែង
 ថ្ងៃអង្គារ៍ ទី​1 ខែកញ្ញា ឆ្នាំ​2020

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ អមដំណើរដោយ ឯកឧត្តម កេងប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ថ្លាង វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត លោកមេឃុំស្រឡប់ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ ទឹកចេញចំនួន២កន្លែងគឺ៖
១-អណ្តូងលូក

២-អណ្តូងស្វាយ
ជាអតីតចំការកប្បាស ដែលជាទីកន្លែងព្រៃលាក់ខ្លួនតស៊ូរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីអតីតកាល ដើម្បីពិនិត្យរកប្រភពទឹកសម្រាប់ ដោះស្រាយទឹកជូនប្រជាកសិករដាំដុះដំណាំវិលជុំ និងចិញ្ចឹមត្រី ដើម្បីលើកកម្ពស់ជីវភាពក្នុងបរិបថប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ឡាន់ ឆន និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំបន្លែរ ត្រសក់ ដំឡូងមី…។ល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី