Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​សាង​សង់ ឧបដ្ឋាន​សាលា នៅ​វត្ត​ឧប្បល​វតី​ភូមិ​ឈូក
 ថ្ងៃព្រហស្បតិ៍ ទី​27 ខែសីហា ឆ្នាំ​2020

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យការងារសាងសង់
ឧបដ្ឋានសាលា នៅវត្តឧប្បលវតីភូមិឈូក

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡាន់ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា រួមជាមួយឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ, លោកមេឃុំឈូក និងសមាជិកក្រុមប្រិក្សាឃុំឈូក ស្រុកក្រូចឆ្មារ បានអញ្ជើញចុះមើលការងារសាងសង់ឧបដ្ឋានសាលា (សាលាឆាន់) នៅវត្តឧប្បលវតីភូមិឈូក ដែលការសាងសង់សម្រេចបាន១០០% ហើយគ្រោងសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលឆាបៗខាងមុខនេះ ស្ថិតនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី