ឯកឧត្តម សួន លន់ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ខ្សត់ខ្សោយជីវភាព កំព្រាឳពុកម្តាយ ចំនួនពីរគ្រួសារ
ថ្ងៃច័ន្ទ ទី24 ខែសីហា ឆ្នាំ2020
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោក ជា គី អតីតមេឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប(អាណត្តិទី២)
តំណាងឲ្យសប្បុរសជន បានចុះពិនិត្យការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ខ្សត់ខ្សោយជីវភាព កំព្រាឳពុកម្តាយ ចំនួនពីរគ្រួសារ។ មួួយគ្រួសារនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងគ្រួសារមួយទៀតនៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ សំណង់ផ្ទះទី១ សម្រាប់សមាជិកគ្រួសារ០៦នាក់ សម្រេចបាន ប្រមាណ ៨៥%។ ឯ សំណង់ផ្ទះទី២ សម្រាប់សមាជិកគ្រួសារ ០៣នាក់ សម្រេចបានប្រមាណ ១៥% (គ្រឹះផ្ទះ)។