Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម សួន លន់ បានអញ្ជើញចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ ជាមួយ​លោក​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ លោក​មេ​ប៉ុស្តិ៍ ស្មៀន​ឃុំ ជំនួយ​ការ​ភូមិ និង​មេ​ភូមិ​ទាំង១០​របស់​ឃុំ​តាសៀម ស្រុក​ស្វាយលើ ខេត្ត​សៀមរាប
 ថ្ងៃច័ន្ទ ទី​24 ខែសីហា ឆ្នាំ​2020

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ដោយមានការចូលរួមដំណើរពីលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការភូមិ និងមេភូមិទាំង១០របស់ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបាននំាយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១កេស សាប៉ូលាងដៃ១ដុំ សារុង១ និងថវិការចំនួន ២០,០០០រៀល ។ ដោយឡែក ក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការភូមិ មេប៉ុស្តិ៍ ចំនួន ៩នាក់ ក្នុងម្នាក់ៗ ទទួលបាន សារុង១ សាប៉ូលាងដៃ១ដុំ និងថវិការ ៣០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី