នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច (ក្រុមសភាជាតិកម្ពុជា) នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដឹកនាំដោយ ឯកឧត្តម សុខ សូកាន ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ច ដើម្បីពិភាក្សាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចរួមស្តីពីៈ”តួនាទីសភាក្នុងការជម្រុញភាពស្អិតរមួត និងការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩” ស្ថិតនៅសាលប្រជុំបន្ទាយស្រី វិមានរដ្ឋសភា៕