Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ឃុំ មេភូមិ ស្រ្តី​ដែល​ទើប​សម្រាល​កូន និង​គ្រួសារ​ក្រីក្រ​សរុប​ចំនួន​៧០​គ្រួសារ មក​ពី​៥ភូមិ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល
 ថ្ងៃច័ន្ទ ទី​24 ខែសីហា ឆ្នាំ​2020

នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ ស្រ្តីដែលទើបសម្រាលកូន និងគ្រួសារក្រីក្រសរុបចំនួន៧០គ្រួសារ មកពី៥ភូមិ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ស្ត្រីទើបសម្រាលកូន និងគ្រួសារក្រីក្រផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល និងជូនថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបានទទួលមរណៈភាពនៅក្នុងឃុំត្រពាំងវែងចំនួន០៤នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី