Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ក្រុង​ពាលី​រុះរើ និង​កសាង​ព្រះ​វិហារ​បឹងខ្យាង
 ថ្ងៃច័ន្ទ ទី​27 ខែកក្កដា ឆ្នាំ​2020

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីរុះរើ និងកសាងព្រះវិហារបឹងខ្យាង

នាថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទីរសៀល ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញជាកិត្តិយសក្នុងពិធីក្រុងពាលីរុះរើ និងកសាងព្រះវិហារបឹងខ្យាង ដែលត្រូវបានអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីនេះក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មការ បានចូលបច័្ចយកសាងព្រះវិហារថ្មីចំនួន១០០,០០០,០០០៛(មួយរយលានរៀល) ស្ថិតនៅវត្តបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី