ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋបាលសាលាខេត្តសៀមរាប និងបានជួបពិភាក្សាជាមួយជាមួយលោកប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប ក្នុងគោលបំណងរួមគ្នា ជួយជ្រោមជ្រែងបណ្ណាល័យភូមិអារក្សស្វាយ ឲ្យមានការវិវត្តទៅមុខកាន់តែល្អប្រសើរ និងមាននិរន្តរភាព៕