Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ស្រ្តី​ទើប​សម្រាល​កូន
 ថ្ងៃសៅរ៌ ទី​27 ខែមិថុនា ឆ្នាំ​2020

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រីស្រ្តីទើបសម្រាលកូនចំនួន៦២គ្រួសារ ដើម្បីជួយដោះស្រាយដល់ជីវភាពប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ ១៩ (Covid-19) ក្នុងមូលដ្ឋាន ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូន ស្ថិតនៅឃុំត្រពាំងវែង មកពី៥ភូមិ គឺភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ដែលមានប្រជាពលរដ្ឋសរុប ៦២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន មី១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ អំបិល១គីឡូ ប៊ីចេងកន្លះគីឡូ សារុង១ និងថវិកា ៥ម៉ឺនរៀល។ ព្រមទាំងបានផ្តល់ថវិកាដល់គ្រួសារសពចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ថវិកា២០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី