ឯកឧត្តម សួន លន់ បានចុះផ្ទាល់ដល់កន្លែងទីតាំងប្រាសាទ និងកស្សិណ ( ស្រះបុរាណ) ដែលរីងជិតអស់ទឹក បណ្តាលឲ្យស្លាប់ត្រីប្រាអស់មួយចំនួន
ថ្ងៃអាទិត្យ ទី21 ខែមិថុនា ឆ្នាំ2020
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឡូយ ឫទ្ធី ទីប្រឹក្សា សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា អមដំណើរដោយលោក អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង លោកអធិការស្រុក រួម និងមន្រ្តីអាជ្ញាធរអប្សរាប្រចាំប្រាសាទបាគង មួយចំនួន បានចុះផ្ទាល់ដល់កន្លែងទីតាំងប្រាសាទ និងកស្សិណ ( ស្រះបុរាណ) ដែលរីងជិតអស់ទឹក បណ្តាលឲ្យស្លាប់ត្រីប្រាអស់មួយចំនួន។ កិច្ចសង្រ្គោះត្រីក្នុងស្រះទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងមោទនភាព។ ត្រីដែលនៅសេសសល់អាចឆ្លងផុតពីការរងគ្រោះ ព្រោះមន្រ្តីក្នុងក្រុមការងារនៅតែបន្តសកម្មភាពជួយស្រោចស្រង់ជីវិតមច្ឆាជាតិជាបន្តបន្ទាប់ ។ ឯកឧត្តម ក៏បានផ្តល់ថវិកាចំនួន ៨០០.០០០ រៀល( ប៉ែតសិបមុឺន) ដើម្បីជួយប៉ះប៉ូវដល់ការចំណាយផ្សេងៗ សំខាន់គឺការចំណាយលើប្រេងឥន្ធនៈ…៕