ឯកឧត្តម សួន លន់ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈូន យ៉េត ត្រូវជាមាតាក្មេកឯកឧត្តម ឈើយ ចាន់ណា
ថ្ងៃសុក្រ ទី5 ខែមិថុនា ឆ្នាំ2020
នាថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម សត ណាឌី សមាជិក
ឯកឧត្តម ឡៅ ឆន សមាជិក និងលោកជំទាវ ឯម ផលាមុនី សមាជិក អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈូន យ៉េត ត្រូវជាមាតាក្មេកឯកឧត្តម ឈើយ ចាន់ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:២០ នាទី ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ ។ សពតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។