នាព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឡូយ ឫទ្ធី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានចុះទៅកាន់ភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ដើម្បីស្វែងយល់ពីប្រវត្តិនៃការកកើត និងវឌ្ឍនភាពនៃបណ្ណាល័យ ភូមិអារក្សស្វាយ។ ហើយនៅពេលនោះក៏បានប្រគល់ជូននូវកូនតុ កៅអី សៀវភៅ ខ្មៅដៃពណ៌មួយចំនួន និងទឹកអាល់កុល ០២ ដបតូច៕