នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ៖ ១-ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា ២-ពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈកម្មការប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ៣-ពិនិត្យឆ្លងរបាយការណ៍ស្តីពីថវិកាគណៈកម្មការប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕