Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និង ស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ មកពី៩ភូមិ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 ថ្ងៃអាទិត្យ ទី​24 ខែឧសភា ឆ្នាំ​2020

នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និង ស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ មកពី៩ភូមិ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ស្ត្រីទើបសម្រាលកូនផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល និងជូនថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបានទទួលមរណៈភាពនៅក្នុងឃុំគោកត្រប់ចំនួន១៨នាក់ និងឃុំត្រពាំងវែងចំនួន០២នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី