នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ហុង ទូហាយ និងឯកឧត្តម ឡូយ ឫទ្ធី ទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភាបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុកអង្គរធំ ដើម្បីផ្តល់ជូនសម្ភារៈមួយចំនួនដល់មេឃុំទាំង៤ និងស្រុក សំរាប់ធ្វើអនាម័យការពារជំងឺឆ្លងកូវិដ-១៩ មានដូចជាក្រម៉ា ម៉ាស និងអាលកុល ព្រមទាំងថវិកាមួយចំនួនផងដែរ។ ឱកាសនោះឯកឧត្តម បានណែនាំអោយបន្តចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយអប់រំឱ្យពួកគាត់ជឿរជាក់ថាជម្ងឺនេះពិតជាកាចសាហាវ និងត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនដែលមកពីខេត្តក្រៅ និងមកពីប្រទេសក្រៅ។ ម៉្យាងទៀតសុំឱ្យរួមគ្នាតាមដានមើលជាប្រចាំអំពីសុខទុក្ខ និងជីវភាពរបស់ពួកគាត់ផងដែរ។