ឯកឧត្តម សួន លន់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
ថ្ងៃពុធ ទី29 ខែមេសា ឆ្នាំ2020
នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ឡៅ ឆន និងឯកឧត្តម សត ណាឌី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហង់ ហឿម ចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទទួលមរណៈភាពនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦:០៨ នាទីល្ងាច ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាអនេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយលោកស្រី មួន សុភី និងក្រុមគ្រួសារនៃសព។ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិទាំងអស់ក្នុងលោក និងទេវតាថែរក្សាឆ្នាំថ្មី សូមប្រោសប្រទានសព្វសារធុការពរជ័យ ជូនដួងវិញ្ញាណក្ខន្ធ លោក ហង់ ហឿម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះ បានចូលបច្ច័យជាថវិកាសរុបចំនួន១,៩០០,០០០៛ ក្នុងនោះថវិកាលោកជំទាវ ឯម ផលាមុនី ចំនួន៤០០.០០០៛ ផងដែរ។
អត្ថបទពាក់ព័ន្ធ