នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ គណៈកម្មការទី១០ព្រឹទ្ធសភា បានប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍ស្តីពី សកម្មភាពការងារ និងរបាយការណ៍ថវិការបស់គណៈកម្មការប្រចាំខែមេសា និងលើលទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕