ឯកឧត្តម ហែម ខន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់
ថ្ងៃព្រហស្បតិ៍ ទី16 ខែមេសា ឆ្នាំ2020
នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ចំនួន០៤គ្រួសារ និងអាជ្ញាធរឃុំ ស្ថិតនៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហែម ខន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងក្រម៉ាចំនួន០២ ដោយឡែកអាជ្ញាធរឃុំ ចំនួន០៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល និងក្រម៉ាចំនួន០១ ៕