ឯកឧត្តម សួន លន់ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប
ថ្ងៃច័ន្ទ ទី13 ខែមេសា ឆ្នាំ2020
នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ឡូយ ឫទ្ធី ទីប្រឹក្សាផ្ទាល់របស់សម្តេច វិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា លោក ឡុង រដ្ឋារក្ស អភិបាល នៃ គណៈអភិបាលស្រុកអង្គរធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានណែនាំអោយខិតខំយកចិត្តទុកដាក់ទប់ស្កាត់ជំងឺ COVID-19 ជាប់ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភ អង្ករ និងគ្រឿងបរិភោគមួយចំនួនផងដែរ ។