Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ (៦ឃុំ​ផែ្នក​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ៤ ​ក្នុង​ភូមិសាស្រ្ត​ស្រុក) និង​ផ្សព្វ​ផ្សាយ​អំពី​វិធាន​ការ​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ (COVID-19)
 ថ្ងៃពុធ ទី​8 ខែមេសា ឆ្នាំ​2020

នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាស្រុក ឃុំ (៦ឃុំផែ្នកខាងត្បូងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តស្រុក) និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ព្រមទាំងចែកម៉ាស សាប៊ូ ក្រម៉ា ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រាំងអំពិល ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ស្ថិតនៅក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម ខន បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន០៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ០១យួរ ប្រេងឆារ០១យួរ អំបិល១គីឡូ ក្រម៉ា០១ និងថវិកា ៤ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋដែលមកចូលរួម ដោយក្នុងម្នាក់ៗទទួលបានម៉ាស សាប៊ូ ក្រម៉ា និងថវិកាមួយចំនួន និងផ្តល់អាហារសម្រន់ផងដែរ៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី