Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ផ្សព្វ​ផ្សាយ​អំពី​វិធាន​ការ​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ (COVID-19) ព្រម​ទាំង​ចែក​ម៉ាស និង​ទឹក​អាកុល​ជូន​ដល់​អាជ្ញាធរ​ឃុំ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងវែង
 ថ្ងៃច័ន្ទ ទី​30 ខែមីនា ឆ្នាំ​2020

នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ព្រមទាំងចែកម៉ាស និងទឹកអាកុលជូនដល់អាជ្ញាធរឃុំ ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងវែង ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម មី ១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរ ។ ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន៥៨គ្រួសារទៀត ទទួលបានអង្ករ ១៥គីឡូក្រាម និងថវិកា ៣ម៉ឺនរៀល ព្រមទាំងនាំយកថវិកាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពចំនួន០៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ២០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី