Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
 ថ្ងៃព្រហស្បតិ៍ ទី​20 ខែកុម្ភៈ ឆ្នាំ​2020

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាយករងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ៃត រួមជាមួយមន្ត្រីពាក់ព័ន្ធ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពី វឌ្ឍភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈមនានា និងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ៃត៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី