Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អោម ចន្ថា អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
 ថ្ងៃពុធ ទី​19 ខែកុម្ភៈ ឆ្នាំ​2020

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អោម ចន្ថា អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
និងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុង ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ្ធទាំងបី ដើម្បីឈ្វេងយល់អំពី វឌ្ឍភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី