Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន
 ថ្ងៃអង្គារ៍ ទី​18 ខែកុម្ភៈ ឆ្នាំ​2020

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តប៉ៃលិន គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុង ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ្ធទាំងបី ដើម្បីឈ្វេងយល់អំពី វឌ្ឍភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តប៉ៃលិន។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី