នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទីព្រឹក គណៈកម្មការទី១០ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាពការងារគណៈកម្មការទី១០ប្រចាំខែមករា និងពិនិត្យរបាយការណ៍ថវិកាគណៈកម្មការទី១០ប្រចាំខែមករា ឆ្នាំ២០២០ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕