Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សពលោក ខេង ថៃ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គង់ជ័យ
 ថ្ងៃព្រហស្បតិ៍ ទី​9 ខែមករា ឆ្នាំ​2020

ឯកឧត្តម ឡាន់ ឆន និង ឯកឧត្តម ឆាយ វណ្ណា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ខេង ថៃ
នារសៀលថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ខេង ថៃ សមាជិកក្រុមប្រឹក្សាឃុំគង់ជ័យ និងបាននាំយកថវិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចំនួន៥០០,០០០រៀលចូលបច្ច័យបុណ្យ ស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី