Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​តាម​ខ្នង​ផ្ទះ និងនាំយកអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋ ចាស់ជរា និងអ្នកជំងឺចំនួន៣គ្រួសារ
 ថ្ងៃច័ន្ទ ទី​30 ខែធ្នូ ឆ្នាំ​2019

បន្ទាប់ពីអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខស្រ្តីទើបសម្រាលកូន និងជូនថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅឃុំគោកត្រប់រួច នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនាំយកអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋ ចាស់ជរា និងអ្នកជំងឺចំនួន៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល និងសារុង១ និងពិនិត្យផ្លូវក្រាលថ្មមួយខ្សែ ដែលបានជួសជុលរួចជាស្ថាពរ ស្ថិតនៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្កាល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី