នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាកិត្តិយសក្នុងពិធីតាំងសៀវភៅ និងសិក្ខាសាលាស្តីពី ដំណើរឆ្ពោះទៅមុខ នៃចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ខួបលើកទី៦០” ស្ថិតនៅអគារវឌ្ឍនៈ (សាឡន១ ជាន់ទី៣៦) ខណ្ឌដូនពេញ រាជធានីភ្នំពេញ។