នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការទី១០ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈកម្មការទី១០ព្រឹទ្ធសភាប្រចាំខែធ្នូ ឆ្នាំ២០១៩ និងរបាយការណ៍ថវិកាគណៈកម្មការទី១០ព្រឹទ្ធសភាប្រចាំខែធ្នូ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។