នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងយុវជន ប៉ូលីស កងរាជអាវុធហត្ថ និងសិករងស្រុក ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី៤១ថ្ងៃបង្កើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២/១២/១៩៧៨-០២/១២/២០១៩)ដោយមានអ្នកចូលរួមសរុបចំនួន៤៤០នាក់ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។