នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ ៖ ១-ពិនិត្យឆ្លងរបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត ២-ពិនិត្យឆ្លងរបាយការណ៍ស្តីពី ការប្រើប្រាស់ថវិកាប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត និង៣-បញ្ហាផ្សេងៗ នៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕